រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារថែទាំ និងជួសជុល

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង )  សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2   ត្រង់ ចន្លោះគ.ម ១៦+០០០ - គ.ម ១៧+០០០។
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៩ សកម្មភាពកៀសម្រួលតួថ្នល់ក្រាលដីល្បាយថ្ម ចាប់ពីគ.ម ០៨+០០០ - គ.ម ១០+០០០។
⁃ បន្តសកម្មភាពលាបថ្នាំខឿនទ្រូងកណ្តាលថ្នល់ ផ្លូវលេខ៩០០ ក្នុងក្រុងខេមរភូមិន្ទ ( សំណូមពរលោកជំទាវអភិបាលខេត្ត )។
⁃ បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពកាយតួថ្នល់ចាស់ដែលខូចខាត កៀកិនបង្ហាប់ និងចាក់ថ្មម៉ិច  ត្រង់គ.ម ១៣+៤២០ - គ.ម ១៣+៥៥០ ( RHS ) ។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK

អត្ថបទទាក់ទង