សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះគ.ម ១៧+០០០ - គ.ម ១៨+០០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៩ សកម្មភាពកៀសម្រួលតួថ្នល់ក្រាលដីល្បាយថ្ម ចាប់ពីគ.ម ០៥+០០០ - គ.ម ០៨+០០០
⁃ សកម្មភាពលាបថ្នាំខឿនទ្រូងកណ្តាលថ្នល់ ផ្លូវលេខ៩០០ ក្នុងក្រុងខេមរភូមិន្ទ
⁃ បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពកាយតួថ្នល់ចាស់ដែលខូចខាត កៀកិនបង្ហាប់ និងចាក់ថ្មម៉ិច ត្រង់គ.ម ១៣+៤២០ - គ.ម ១៣+៥៥០ ( RHS ) ។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK.