លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការចូលរួមការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ដោយមានការចូលរួមពីការិយាល័យស្ថិតិ លោក សំ ឡាយ ប្រធានការិយាល័យស្ថិតិ លោក ឌិន លីហេង មន្រ្តីការិយាល័យស្ថិតិ និងលោក បៀង វិណាន់ មន្រ្តីការិយាល័យស្ថិតិ។
គោលបំណងក្នុងកិច្ចប្រជុំនេះ ដេីម្បីស្វែងរកដំណោះស្រាយក្នុងការចុះប្រមូលទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។