ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃព្រហស្បតិ៍ ៤រោចខែចែត្រឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងបុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ សហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រស្នាក់ការឡាំដាំចុះពិនិត្យកម្តៅជូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កតាមខ្នងផ្ទះទើបតែត្រឡប់មកពីរាជធានី/ខេត្តផ្សេងៗ ដែលកើតមានករណីឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តការណ៍ថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២១ និងបន្តធ្វើការតាមដានប្រជាពលរដ្ឋចេញចូលក្នុងមូលដ្ឋានឃុំ។
ប្រភព: សន សេង