រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត

លោក សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំប្រជុំ សមាជិក សមាជិកា នៃលេខាធិការដ្ឋាន ពិភាក្សាលើរបៀបវារ:មួយចំនួន ដើម្បីត្រៀមអនុម័ត ក្នុងកិច្ចប្រជុំរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នាពេលខាងមុខ ដូចខាងក្រោម ÷
(១)ការរៀបចំបូកសរុបរបាយការណ៍ (២)ការកសាងផែនការ សម្រាប់ទិសដៅអនុវត្ត របស់មន្ទីរអង្គភាព ដែលជាអង្គប្រតិបត្តិករ និង(៣)បញ្ហាផ្សេងៗ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាព ÷
-របាយការណ៍ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបញ្ជូនមកឲ្យមុនសប្តាហ៍ទី៣ ជាប្រចាំ
-ការសរុបរបាយការណ៍ ក្រុមការងារ នៃរដ្ឋបាលខេត្ត ទទួលសម្របសម្រួល
-ការកសាងផែនការសម្រាប់ទិសដៅអនុវត្ត ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត ទទួលសម្របសម្រួល

កិច្ចប្រជុំ ត្រូវបានបញ្ចប់ដោយផ្លែផ្កា និងបរិយាកាសទទួលខុសត្រូវ៕

អត្ថបទទាក់ទង