លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធាន នៃអនុគណៈកម្មការចំពោះកិច្ចដំណើរការ ការចាក់វ៉ាក់សាំងកូវីដ-១៩ ឯកឧត្តមវេជ្ជ.ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាអនុប្រធានអចិន្រ្តៃយ៍ នៃអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តកោះកុង រួមជាមួយរដ្ឋបាលស្រុកគិរីសារគរ រដ្ឋបាលស្រុកបូទុមសារគរ និងផ្នែកពាក់ព័ន្ធផ្សេងទៀត បានចុះមកពិនិត្យការរៀបចំទីតាំងនៅមណ្ឌលសុខភាពភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។ ដើម្បីត្រៀមរៀបចំចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។