រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដាន បុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានចុះមកពិនិត្យទីតាំង និងអាគារដែលត្រូវបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងក្រុមហ៊ុន យូញៀន និងបានប្រគល់លិខិតបញ្ចប់ការធ្វើចត្តាឡីស័ក

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដាន បុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ឯកឧត្តមវេជ្ជ.ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកគិរីសារគរ រដ្ឋបាលស្រុកបុទុមសារគរ និងផ្នែកពាក់ព័ន្ធផ្សេងទៀត បានចុះមកពិនិត្យទីតាំង និងអាគារដែលត្រូវបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងក្រុមហ៊ុន យូញៀន និងបានប្រគល់លិខិតបញ្ចប់ការធ្វើចត្តាឡីស័កដល់តំណាងក្រុមហ៊ុន ជាមួយគ្នានេះផងដែរក្រុមការងារ ក៏បានជូនលិខិតចេញដោយរដ្ឋបាលខេត្តកោះកុង ស្តីពីការបិទទីតាំងប្លុកអាគារ Long Bay ទាំងមូលដោយសារតែទីតាំងនេះនៅមានការផ្ទុះរាតត្បាត នៃជំងឺកូវីដ-១៩។
+ទីតាំងដែលត្រូវបញ្ចប់ចត្តាឡីស័កមាន:
១.ទីតាំងAIRPORT ចំនួន១៨១នាក់/៤៥នាក់
២.ទីតាំងDARASAKOR HOTELចំនួន២៧១នាក់/១៣៥នាក់
៣.ទីតាំង VILLA ចំនួន៧៨នាក់/៣៥នាក់
៤.ទីតាំង GOLF AREA ចំនួន២៩៦នាក់/៨០នាក់
៥.ទីតាំង HOUSHAN OFFICE ចំនួន១១១នាក់/២៧នាក់
៦.ទីតាំង HOUSHAN ចំការចន្ធី ចំនួន២៨៦នាក់/៧២នាក់
៧.ទីតាំង XING YUE HAI AN ចំនួន២៤៤នាក់/៦១នាក់
៨.ទីតាំង JIA ZHE ចំនួន១៦១នាក់/១៩នាក់
សរុបរួមមានចំនួន ១៦២៨នាក់/៤៧៤នាក់

អត្ថបទទាក់ទង