៣១/០៣/២០២១(០២:០០នាទីរសៀល)
.............................................
តាមការចាត់តាំងរបស់ លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក បានចាត់ លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារ ចូលរួមអមដំណេីរ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត អញ្ជេីញចុះពិនិត្យកម្មករ បុគ្គលិកធ្វេីការនៅក្រុមហ៊ុន យូ ញៀន ចំនួន ០៨ ទីតាំង ហេីយបានប្រគល់លិខិតអនុញ្ញាតដល់កម្មករ បុគ្គលិក ដែលបានធ្វេីចត្តាឡីស័ក និងយកសំណាកទៅពិនិត្យចំនួន ០២ ដង រួចហេីយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណេីត វិញ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ ការពារ ៣ កុំ។ ដោយឡែក បុគ្គលិក កម្មករដែលធ្វេីការនៅចំណុចឈូងសមុទ្រវែង ( Long Bay) មិនទាន់អនុញ្ញាតឱ្យចេញនៅឡេីយទេ រង់ចាំការធ្វេីតេស្តបន្តទៀត។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.....................................
ថ្ងៃពុធ ៣ រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
March 31, 2021