លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រី-បុគ្គលិកក្រុមហ៊ុនអគ្គិសនី សេវាករ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខេត្តកោះកុង នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។