/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមចុះអនុវត្តវិធានរដ្ឋបាលចំពោះប្រជាពលរដ្ឋ ទន្ទ្រានកាន់កាប់ សាងសង់ផ្ទះ ខ្ទម លើដីរដ្ឋក្នុងក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមចុះអនុវត្តវិធានរដ្ឋបាលចំពោះប្រជាពលរដ្ឋ ដែលបានទន្ទ្រានកាន់កាប់ សាងសង់ផ្ទះលើដីរដ្ឋ ស្ថិតនៅជាប់របង អាកាសយានដ្ឋានក្រុងខេមរភូមិន្ទ (ព្រលានយន្តហោះ) ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះអនុវត្តវិធានរដ្ឋបាលនេះ ក្រុមការងារដែលមានការចូលរួមសហការ ពីស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ នឹងចុះរុះរើផ្ទះ ខ្ទម ដែលសាងសង់លើដីរដ្ឋ ដោយខុសច្បាប់ និងដកហូតយក សម្ភារៈដែលរុះរើបានទាំងអស់មករក្សាទុក។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន រដ្ឋបាលខេត្ត ព្រះរាជអាជ្ញារង រដ្ឋបាលក្រុងខេមរភូមិន្ទ សង្កាត់ស្មាច់មានជ័យ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បញ្ជាការដ្ឋានក្រុងខេមរភូមិន្ទ និងអ្នកពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលក្រុងខេមរភូមិន្ទ ក៏ដូចជារដ្ឋបាលស្រុកទាំងអស់ នៃខេត្តកោះកុង ត្រូវតែពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ តាមដាន ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនខិលខូច ដែលលួចទន្ទ្រានកាន់កាប់ដីរដ្ឋ និងសាងសង់សំណង់អនាធិបតេយ្យ លើដីរដ្ឋ។
រូបភាព៖ ធានី
ខ្លឹមសារ ៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង