លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងអ្នកពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ការធ្វើផែនការ សម្រង់ទិន្នន័យមន្ទីរ អង្គភាព ដែលត្រូវចាត់អាទិភាព ព្រមទាំងពិនិត្យទម្រង់របាយការណ៍ ជាមួយនិងការលើកឡើងនូវធាតុចូលសំខាន់សម្រាប់ការអនុវត្តផែនការឱ្យទទួលបានលទ្ធផលតាមផែនការ ដែលបានគ្រោងទុក។