រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា ភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកការងារបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) បានអញ្ជើញបានដឹកនាំក្រុមការងារ គ.អ.ឆ.ក ខេត្ត ចុះពិនិត្យដំណើការគ្រប់គ្រងសំរាម និងឡដុតសំរាម របស់សហគមន៍ពាមក្រសោប ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍

លោក អ៊ុក ភ័ក្ត្រា ភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកការងារបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) បានអញ្ជើញបានដឹកនាំក្រុមការងារ គ.អ.ឆ.ក ខេត្ត ចុះពិនិត្យដំណើការគ្រប់គ្រងសំរាម និងឡដុតសំរាម របស់សហគមន៍ពាមក្រសោប ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍។ ការចុះទៅឃុំនាពេលនេះគឺជាយន្តការតាមដាន និងគាំទ្រដល់ការគ្រប់គ្រងសំរាម និងសំណល់រឹងសហគមន៍ ក្នុងនោះរដ្ឋបាលខេត្ត ក៏មានគម្រោងផ្តល់ធុងសំរាម ៤៥ គូរ គោយន្ត ១ គ្រឿង និងដាំកូនកោងកាងនៅឃុំពាមក្រសោប ដើម្បីជំរុញអោយសហគមន៍នេះក្លាយជាសហគមន៍អេកូទេសចរណ៍គំរូមួយក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងមានបរិស្ថានល្អ សម្រាប់ខេត្តកោះកុង។ ក្រៅពីចុះពិនិត្យឡដុតសំរាម ក្រុមការងារក៏បានចុះមើលការសាងសង់បន្ទប់ទឹក និងកន្លែងផលិតទឹកត្រីកោះកុង ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍ផងដែរ៕

អត្ថបទទាក់ទង