រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ របស់មន្ទីរធម្មការ និងសាសនាខេត្តកោះកុង

ថ្ងៃចន្ទ ១ រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
March 29, 2021
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។ ក្នុងកិច្ចប្រជុំលោកប្រធានក៏បានលើកឡើងបន្ថែមផងដែរស្តីពីការជម្រុញនិងតាមដានតាមវត្តអារាមទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ការរីករាលដាលកូវីដ១៩ក្នុងសហគមន៍ដោយការវាយរគាំង ជួង គង ទូងស្គរ និងសូត្រធម៌ ដើម្បីបណ្តេញឧបទ្រុបចង្រៃ និងក្រើនរម្លឹងដល់ពលរដ្ឋអោយចូលរួមប្រយ័ត្នជាមួយកូវីដតាមវិធានការ៣កុំ និង៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

អត្ថបទទាក់ទង