២៨/០៣/២០២១(វេលាម៉ោង១១:១០នាទីព្រឹក)
.....................................
លោកស្រី ស្រី សូរិយា ក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ បុគ្គលិកមណ្ឌលសុខភាពថ្មស កម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋចំនួន០៣នាក់ជាប្រជាពលរដ្ឋភូមិថ្មស ឃុំថ្មស ដែលទើបត្រឡប់មកពីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈម៉ូតូចូលមកឃុំ អាជ្ញាធរឃុំបានធ្វើការណែនាំអប់រំគាត់ទាំងពីរនាក់ សូមធ្វើចត្តាឡីស័ក ១៤ថ្ងៃដាច់ដោយឡែកពីក្រុមគ្រួសារ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.........................................
ថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១