រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានចុះពិនិត្យតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ

ស្រុកកោះកុងៈ រដ្ឋបាលឃុំត្រពាងរូង ថ្ងៃសៅរ៍ ១៤កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំ បានដឹកនាំកម្លាំងរួមមានៈ ជំទប់ទី១ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ័នគរបាលរដ្ឋបាលឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំត្រពាំងរូង ចុះវាស់កំដៅប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ក និងបន្តពិនិត្យតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ ដើម្បីបង្កាការពារ ការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋាន ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំទេ ។

ប្រភពៈ សន សេង

អត្ថបទទាក់ទង