ខេត្តកោះកុង៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើទិន្នន័យមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានដល់មកពីតាមបណ្ដារដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្តកោះកុង ក្នុងគោលបំណងពិនិត្យលំអិតទិន្នន័យសម្រាប់ធ្វើផែនការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទូទាំងខេត្តកោះកុង នាពេលខាងមុខនេះ៕