/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ៖
*អំពីសមាសភាពអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង និងលេខាធិការ
*ការស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ។ល។
*ការត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩
*អត្ថប្រយោជន៍នៃការប្រលប្រាស់ប្រព័ន្ធ QR Code ក្នុងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសហការ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ក្នុងក្របខណ្ឌទូទាំងខេត្ត។

មួយវិញទៀត យើងបានត្រៀមកំណត់ទីតាំងចាក់វ៉ាក់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ ដោយជំរុញការស្រង់ទិន្នន័យជាក់លាក់ និងកំណត់យកទីតាំង ចំនួន៣ ៖
១-មន្ទីរពេទ្យស្រុកស្រែអំបិល
២-មណ្ឌលសុខភាពឃុំភ្ញីមាស ស្រុកគិរីសាគរ និង
៣-មន្ទីរពេទ្យខេត្តកោះកុង។

ដោយឡែកមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវស្រង់ទិន្នន័យព្រះសង្ឃ និងតាជីយាយជី ដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងវត្ត។

អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ត្រូវស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ រួចផ្ញើមកក្រុមការងារលេខាធិការដ្ឋាន អោយបានលឿនតាមការកំណត់ (ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)។

ត្រៀមក្រុមអ្នកស្ម័គ្រចិត្ត ដូចជាយុវជននានា ដើម្បីជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ។

ត្រៀមបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំថ្ងៃ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម