លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយនិងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” បន្ថែមទៀត នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានដឹកនាំក្រុមការងារសហការ ជាមួយក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្ត ចុះផ្សព្វផ្សាយ និងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅក្រុងខេមរភូមិន្ទចំនួន ០១ទីតាំង(វត្តជោតញ្ញាណ) និងស្រុកមណ្ឌលសីមាចំនួន ០៣ទីតាំង(វត្តចាំយាម វត្តប៉ាក់ខ្លង និងវត្តនាងកុក) បន្ថែមទៀត។
លោកនាយករងរដ្ឋបាលសាលាខេត្ត បានជំរុញឱ្យមានការផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានជាប្រចាំនូវការស្គេន QR Code រាល់ការចេញ ចូលទីតាំងរបស់ខ្លួន ហេីយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕