/ / /

លោក ឡុច ភិ័រ័ក្ស ផ្តល់ជូនអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន តាមរយះអាជ្ញាធរ ដល់គ្រួសាររស់នៅជាមួយមេរោគអេដស៍២នាក់ និងស្ត្រីងាយរងគ្រោះ១នាក់

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិ័រ័ក្ស ផ្តល់ជូនអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន តាមរយះអាជ្ញាធរ ដល់គ្រួសាររស់នៅជាមួយមេរោគអេដស៍២នាក់ និងស្ត្រីងាយរងគ្រោះ១នាក់ ដែលមានជីវភាពខ្វះខាតរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលអំណោយ
ទាំងនេះអាចជួយដោះស្រាយការខ្វះខាតរបស់គាត់មួយកំរិតកំឡុងពេលនៃការរីរាលដាលជំងឺកូវី១៩ ។

ជាមួយគ្នានោះក្រុមការងារអាជ្ញាធរមូលដ្ឋាន ជួសមុខឱ្យគ្រួសារ(អ្នកទទួលអំណោយ)សូមគោរពថ្លែងអំណរគុណ និងបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

តមកក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងការពារកូវីដ១៩ ចូលរួមចាក់វាក់សាំងការពារកូវីដ១៩
    និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំងថវិកា ៨០,០០០រៀលដូចៗគ្នា ផងដែរ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី និងបានដឹកនាំមន្ត្រីសុខាភិបាល១០រូប ក្រោមឱវាទចូលរួមពិធីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា។ ក្រោមប្រធានបទ:”រួមគា្នលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    មន្រ្ដីសុខាភិបាលខេត្តកោះកុងចំនួន ៤​រូប បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវា អាហារូបត្ថម្ភសម្រាប់អ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ដែលប្រព្រឹត្តនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធាន​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រគល់ – ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន