នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក មុី វិចិត្រ អនុប្រធានការិយាល័យគយ និងរដ្ឋាករស្រែអំបិល ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនរដ្ឋបាលស្រុកស្រែអំបិល។
សូមប្រសិទ្ធពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្ធី