នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក ចាន់សាវ័ន្ត និងលោក លី ប៊ុនជុង ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភម៉ាស់ ចំនួន ០២ប្រអប់ ទឹកបរិសុទ្ធវីតាល់ ២០កេស ភេសជ្ជៈកូកាកូឡាចំនួន ០២កេស ភេសជ្ជៈគោជល់ចំនួន ០២កេស ទឹកផ្លែឈើចំនួន ០៣កេស ស្រោមដៃចំនួន ០១ប្រអប់ និងថវិកាចំនួន ៥០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនរដ្ឋបាលស្រុកស្រែអំបិល។
សូមប្រសិទ្ធពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្វី