/ / /

លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក នៅ វុទ្ធីសមាជិក​អនុសាខា​ ដឹកនាំក្រុមការងារនិង សហការ​ជាមួយ​អាជ្ញាធរ​ភូមិ-ឃុំ ចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពលោកស្រីសោម ឌី អាយុ ៥២ឆ្នាំ ដែលបានមរណភាពដោយរោគាពាធ ដែលរស់នៅភូមិជីមាល

២២/មីនា/ ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល

========================

លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោក នៅ វុទ្ធីសមាជិក​អនុសាខា​ ដឹកនាំក្រុមការងារនិង សហការ​ជាមួយ​អាជ្ញាធរ​ភូមិ-ឃុំ ចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពលោកស្រីសោម ឌី អាយុ ៥២ឆ្នាំដែលបានមរណភាពដោយរោគាពាធ ដែលរស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោក នៅ វុទ្ធី  សមាជិកអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ  និងការសោកស្តាយយ៉ាងក្រៃលែង  ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ

លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។ 

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩  ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន  ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖  អង្ករ ២៥គីឡូក្រាម​  មី៣០កញ្ចប់ ត្រីខ១ឡូគ្រឿងឧបភោគបរិភោគ០១កញ្ចប់ និងថវិកា១០០.០០០រៀល ។ដោយឡែកថវិកា ឃុំអណ្តូងទឹក ចំនួន១០០,០០០ រៀលផងដែរ ។

ប្រភពៈ អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ

============================

ថ្ងៃចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

March 22, 2021

ទិវាពិភពលោកទឹក និងឧតុនិយម (World Water and World Meteorological Day)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ សារឿន បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    នាយឧត្តមសេនីយ៍ យឿង សុខុន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជា​អនុប្រធានកិត្តិយស​បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    ដែនគនរ (កោះទទឹង) បរិច្ចាគថវិកាចំនួន ៣,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    04/06/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមជាមួយ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តកោះកុង​ ដឹកនាំ​កិច្ចប្រជុំពាក់ព័ន្ធនឹងវិវាទដីធ្លីនិង/ឬសំណើ ដែលប្រជាពលរដ្ឋបានដាក់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    04/06/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦