លោក ជា សរ:វិទូ ប្រធានស្តីទីការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង តំណាងឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានប្រគល់
អាល់កុលចំនួន៥កាន (១៥០លីត្រ) ដល់មន្ទីរពេទ្យខេត្តកោះកុងដែលជាការឧបត្ថម្ភពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ជាពិសេសសម្រាប់ធ្វើអនាម័យដៃ ដែលជាចំណែកមួយក្នុងការបង្ការ និងកាត់បន្ថយការចម្លងនៃមេរោគកូវីដ១៩។
ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យខេត្តកោះកុងទាំងអស់ សូមគោរព????ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពប្រសិទ្ធពរ និងជូនពរដល់ឯកឧត្តមប្រធាន និងក្រុមគ្រួសារ ព្រមទាំងសហការីជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្ងៃ ចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១