រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមការងារប្រចាំការត្រួតពិនិត្យប្រជាពលរដ្ឋចេញ ចូល តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយគ្នាក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់តាមគោលការណ៍សំខាន់នានា ដែលក្រសួង ស្ថាប័ន បានដាក់ចុះ ដូចជាការស្កេន QR Code និងបាញ់អាល់កុល លាងជែល ជាប្រចាំ ព្រមទាំងអនុវត្តវិធានរបស់ក្រសួងសុខាភិបាល។ ក្រុមការងារដែលកំពុងបំពេញភារកិច្ច នៅច្រក ចេញ ចូលអូរជ្រៅ ឃុំបឹងព្រាវនេះ ជាគោលដៅសំខាន់ក្នុងការសាកសួរព័ត៌មានអ្នកធ្វើដំណើរទាំងអស់ ដែលចូលខេត្តកោះកុង រួចត្រូវបញ្ជូនព័ត៌មានលម្អិត ទៅក្រុង ស្រុកគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យប៊ និងតាមដានបន្ត ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវការរីករាល ក្នុងសហគមន៍៕

អត្ថបទទាក់ទង