រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាជិកស.ស.យ .កស្រុក និងក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាស្រុក បានដឹកនាំសមាជិកចុះផ្សព្វផ្សាយពីប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅតាមផ្ទះសំណាក់ ផែអូប៊រ ទីតាំងលក់អាហារ ទីតាំងវីង នឹងដើរផ្សព្វផ្សាយនឹង ចែកម៉ាស់ជូនប្រជាពលរដ្ឋនៅភូមិកោះស្ដេច ឃុំកោះស្ដេច

ថ្ងៃចន្ទ៩កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចាត់ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក ជាសមាជិកអចិន្ដ្រៃយ៍ ស.ស.យ .កស្រុក និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាស្រុក បានដឹកនាំសមាជិកចុះផ្សព្វផ្សាយពីប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅតាមផ្ទះសំណាក់ ផែអូប៊រ ទីតាំងលក់អាហារ ទីតាំងវីង នឹងដើរផ្សព្វផ្សាយនឹង ចែកម៉ាសជូនប្រជាពលរដ្ឋនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ការបានដាក់ QR Code ស្គែន ដេីម្បីងាយស្រួលតាមដានដឹងពីទីតាំងដែលលោកអ្នកបានទៅ​ដល់​។
របៀបស្កេន សម្រាប់IOS
ជំហ៊ានទី១ : បេីកកាម៉េរ៉ា ថតស្កេនកូដ
ជំហ៊ានទី២ : បញ្ចូលលេខទូរស័ព្ទលោកអ្នក
ជំហ៊ានចុងក្រោយ : បញ្ចូលកូដ ៦ ខ្ទង់ ។
សម្រាប់Androids
ជំហ៊ានទី១ សូមវាយ www.stopcovid.gov.kh ក្នុង Google
ជំហ៊ានទី២ : បញ្ចូលលេខទូរស័ព្ទលោកអ្នក
ជំហ៊ានចុងក្រោយ : បញ្ចូលកូដ ៦ ខ្ទង់ ។
👉 សូមចូលរួមទប់ស្កាត់ ជម្ងឺកូវីដ-១៩ ទាំងអស់គ្នា !!!

អត្ថបទទាក់ទង