រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដើម្បីធានាបង្ការទប់ស្កាត់អោយបាននូវគ្រោះមហន្តរាយដែលអាចបង្កឡើងដោយអគ្គិភ័យ នារដូវប្រាំងនេះ រដ្ឋបាលខេត្តកោះកុង បានធ្វើការណែនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាល ឃុំ/សង្កាត់ និងប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ភោជនីយដ្ឋានរង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ធនាគារឯកជន ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការអនុវត្តនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់នូវគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយអគ្គិភ័យមួយចំនួន

ដើម្បីធានាបង្ការទប់ស្កាត់អោយបាននូវគ្រោះមហន្តរាយដែលអាចបង្កឡើងដោយអគ្គិភ័យ នារដូវប្រាំងនេះ រដ្ឋបាលខេត្តកោះកុង បានធ្វើការណែនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាល ឃុំ/សង្កាត់ និងប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ភោជនីយដ្ឋានរង្គសាល ផ្ទះសំណាក់ សណ្ឋាគារ ធនាគារឯកជន ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការអនុវត្តនូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់នូវគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយអគ្គិភ័យមួយចំនួន។

ជាក់ស្តែងនៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអោយកងកម្លាំងនគរបាលជំនាញ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង ចុះបំពាក់បំពង់ពន្លត់អគ្គីភ័យ ចំនួន០៣បំពង់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បី ចូលរួមក្នុងការបង្ការ ទប់ស្កាត់ នូវគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ បង្កឲ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗ ។

ជាមួយគ្នានោះដែរ ក្រុមការងារនគរបាលការិយាល័យ ជំនាញបង្ការ ពន្លត់អគ្គិភ័យ ក៏បានបង្ហាញក្រុមប្រតិបត្តិសាខាពីរបៀប្រើប្រាស់ ការរក្សាទុកគុណភាព កាលបរិច្ខេទ នៃបំពង់ពន្លត់អគ្គីភ័យ និងបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងបានឈានមកដល់ កងកម្លាំងនគរបាលការិយាល័យ ជំនាញបង្ការ ពន្លត់អគិ្គភ័យ ធ្វើការចុះផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់អគ្គិភ័យ ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមទប់ស្កាត់ ក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិផ្ទាល់ ទ្រព្យសម្បត្តិអ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋនិងអាយុជីវិតមនុស្ស សត្វ ផងដែរ ។ហើយកត្តាដែលបង្កឲ្យកើតមានអគ្គិភ័យនេះ គឺ ទី១/-កត្តាធម្មជាតិ ទី២/-មកពីការឆ្វេស ប្រហែសរបស់មនុស្ស ដូចជាការចោលភ្លើងបារី,អុចធូបទៀន,ដុតសម្រាម,ដុតព្រៃ,ដុតផាវ,ដុតកាំជ្រួច,ភ្លើងចង្រ្កានប្រើអុសឬហ្គាស និងចរន្តអគ្គីសនី ដូចជាការតភ្ជាប់គ្មានលក្ខណៈបច្ចេកទេសធ្វើឲ្យងាយឆ្លងចរន្តអគ្គិសនី៕

អត្ថបទទាក់ទង