លោក ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក.ខេត្ត អនុប្រធានមន្ទីរសង្គមកិច្ច ប្រធាន ស.អ.ក. ស្រុកបូទុមសាគរ ប្រធានកិតិយស ស.អ.ក.ឃុំកណ្តោល និងប្រធាសាខា ស.អ.ក.ឃុំកណ្តោល ស្រុកបូទុមសាគរ បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្ត ចំនួន ៥០ មុឺនរៀល និងថវិកាអនុប្រធាន ស.អ.ក.ខេត្ត ប្រធាន ស.អ.ក.ស្រុកបូទុមសាគរ សរុបចំនួន២៥មុឺនរៀល ក្នុងនោះដែរ លោកប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្ត បានឧបត្ថម្ភអង្ករចំនួន៣បាវតូច មី១កេះតូចទឹកត្រី១កេះទឹកសុីអុីវ១កេស ជូនដល់គ្រួសារសព តុង ង៉ែត (គ្រួសារពលី)ជាសមាជិក ស.អ.ក. នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។