រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បានបន្តធ្វើសកម្មភាព ចុះពិនិត្យ តាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានឃុំ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍ ៧កើតខែចែត្រឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំបានបន្តចុះធ្វើការតាមដានប្រជាពលរដ្ឋចេញចូលក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផល ពុំឃើញមានប្រជាពលរដ្ឋមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងពុំមានពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង