សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃព្រហស្បត្តិ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ យោងតាមសំណូមពរពី ប្រជាពលរដ្ឋបានស្នើសុំអណ្តូងស្នប់មួយ និងដើម្បីជួយសម្រួលកង្វះទឺកស្អាតប្រើប្រាស់គ្រប់គ្រាន់ ក៏ដូចជាចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកអនាម័យទឹកស្អាត តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមការងារអនុសាខា រដ្ឋបាលស្រុក អាជ្ញាធរ ឃុំឬស្សីជ្រុំ បានចុះទៅពិនិត្យទីតាំងសាងសង់អណ្តូង នៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។
ក្រុមការងារបានធ្វើការពិភាក្សាគ្នាដោយមានការចូលរួមពីអាជ្ញាមូលដ្ឋាន ប្រជាពលរដ្ឋ ជាមួយម្ចាស់ដីឈ្មោះ ជ័យ វ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ និងភរិយាឈ្មោះ ទិល ប៊ុនធឿន អាយុ៣០ឆ្នាំ ដោយបានឯកភាពគ្នាប្រគល់ដី ទំហំ ៥ម៉ គុណ ៥ម៉ (បួនជ្រុង) ដើម្បីជាគម្រោងត្រៀមសាងសង់អណ្តូងសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ជាសាធារណៈ ។