នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកជា ច័ន្ទ កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋដែលសង្ស័យមានការឆ្លងជំងឺកូវីដ-19 និងការចាត់វិធានការចំពោះអ្នកដែលល្មើសនឹងការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រែអំបិល លោកមេឃុំស្រែអំបិល និងជំទប់ទី១ឃុំបឹងព្រាវ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: វឿន រិទ្ធី