/ / /

សសសយកវិស័យធម្មការនិងសាសនខេត្តកោះកុង​

វេលាម៉ោង១១:៤៥នាទី​ ថ្ងៃអង្គារ​ ៣កើត​ខែចេត្រ​ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១​ ខ្ញុំបាទតំណាងលោក​ អ៊ូច​ ទូច​ ​ប្រធានស.ស.យ.ក​វិស័យធម្មការ​ និងសាសនាខេត្តបានដឹកនាំសហការី​សហការជាមួយគណៈអ៉ីម៉ាំខេត្ត​ ចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារទីទាល់ក្រចំនួន០២គ្រួសារ​ ស្ថិតនៅភូមិ៤​ សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ
១-ឈ្មោះ​ ហាសាណះ​ ភេទស្រី​ អាយុ៣៤ឆ្នាំ​ ស្ថានភាពគ្រួសារលំបាកដោយត្រូវមើលថែស្វាមីដែលមានជំងឺច្រើនឆ្នាំ​ និងចិញ្ចឹមកូនតូចៗ០៣នាក់។
២-កុមារីឈ្មោះ​ មិល​ គីស​ និងប្អូនប្រុសត្រូវបានផ្ញើរជាមួយអ្នកជិតខាង​រៀងរាល់ថ្ងៃ​ រីឯឪពុកម្តាយត្រូវចេញចោះខ្ចងរហូតយប់ទើបត្រឡប់។
អំណោយដែលបានចែកជូនក្នុងម្នាក់ៗទទួលបាន៖
-អង្ករ៥០គក្រ​
-ទឹកត្រី០១ដប
-ទឹកស៊ីអ៉ីវ០១ដប
-ត្រីខ​ ០៥កំប៉ុង
-ប្រេងឆា០១ដប
-អំបិល១គក្រ
និងស្ករស​ ០១គក្រ។
ក្នុងឱកាសនោះផងដែរក្រុមការងារក៏បានពាំនាំការសួសុខទក្ខពីសំណាក់ថ្នាក់ដឹកនាំ​ និងការផ្តាំផ្ញើរនូវការអនុវត្តគោលការណ៍ណែនាំសំខាន់ៗរបស់ក្រសួងសុខភិបាលដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩​ និងវិធានការ៣កុំ៣ការពារកុំបីខាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ