រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អ្នកជំងឺម្នាក់ដែលគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំងដែលកំពុងសម្រាកព្យាបាលនៅផ្នែកវះកាត់នៃមន្ទីរពេទ្យខេត្តកោះកុង

ថ្ងៃ អង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសរាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អ្នកជំងឺម្នាក់ដែលគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំងដែលកំពុងសម្រាកព្យាបាលនៅផ្នែកវះកាត់នៃមន្ទីរពេទ្យខេត្តកោះកុង តាមសំណើររបស់មន្ទីរពេទ្យ ដែលអំណោយទាំងនេះអាចជួយដោះស្រាយការខ្វះខាតរបស់គាត់មួយកំរិត។

  ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យខេត្តកោះកុងទាំងអស់ ជួសមុខឱ្យអ្នកជំងឺ(អ្នកទទួលអំណោយ)សូមគោរពថ្លែងអំណរគុណ និងសូមអរគុណ????????????យ៉ាងជ្រាលជ្រៅចំពោះលោកជំទាវអភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង  លោកនាយកប្រតិបត្តិសាខា និងសហការី ដែលតែងតែយកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនងាយរងគ្រោះក្នុងខេត្តកោះកុង ។

   សូមប្រសិទ្ធិពរជ័យ ????????????ដល់លោកជំទាវ លោក លោកស្រី និងសហការី ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង