១៦/០៣/២០២១ ២:៣០នាទីរសៀល
..................................
លោកស្រី ធូ សារឹម ជំទប់ទី២ ឃុំកណ្តោល និងទទួលបន្ទុកកិច្ចការនារីស្រ្តី និងកុមារ រួមនិងអាជ្ញាធរភូមិ និងមានការចូលរួមពីមណ្ឌលសុខភាពអណ្តូងទឹក បាននាំយកអំណោយរបស់រដ្ឋបាលស្រុកបូទុមសាគរ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយ រួមមានមី១កេះ ត្រីខ កំប៉ុង១ឡូ និងគ្រឿងទេស១កញ្ចប់ ស្ករសរ ១kg ទឹកដោះគោខាប់២កំប៉ុង កាហ្វេ ២០កញ្ចប់ ទឹកសុទ្ធ២យួរ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួនពីរនាក់៖
១-ឈ្មោះ វង្ស គន្ធា ភេទស្រ អាយុ ២២ឆ្នាំ
២-ឈ្មោះ មាន វី ភេទស្រី អាយុ ២០ឆ្នាំ
ស្ថិតនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
------------------------------------------
ថ្ងៃអង្គារ ៣ កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
March 16, 2021