ព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយមេភូមិ និងមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំប៉ាក់ខ្លង ចុះត្រួតពិនិត្យការអនុវត្តវិធានការការពារជម្ងឺកូវិដ-១៩ នៅភូមិ១ ភូមិ២ និងភូមិ៣ និងក្នុងផ្សារប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រមទាំងបានចែកម៉ាស់ជូនប្រជាជនមួយចំនួនផងដែរ។