/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងលោក ស វាសនា មន្ត្រីប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បានចុះត្រួតពិនិត្យលើការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងលោក ស វាសនា មន្ត្រីប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បានចុះត្រួតពិនិត្យលើការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ ដើម្បីរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
លោកអភិបាលរងខេត្ត បានមានលើកឡើងថា ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវអនុវត្តតាមវិធានការសុខាភិបាលជាពិសេសវិធានការ “៣ ការពារ : ការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការ”៣កុំ : កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមនុស្សច្រើនកុះករ មិនដឹងប្រភពច្បាស់និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា។

ត្រូវផ្ដល់ព័ត៌មានទៅក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើងចំពោះកម្មករនិយោជិតរបស់ខ្លួន។

មួយវិញទៀតត្រូវអប់រំ ណែនាំនិងលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់កុំគេចវេសពីការធ្វើចត្តាឡីស័ក ដែលការគេចវេសនេះ នាំឱ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯងផង សង្គមជាតិផង និងត្រូវផ្ដន្ទាទោសតាមច្បាប់ទៀតដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ