ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់ លើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ២០២១-២០២៣ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ។