នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក កែវ សុខ មេឃុំស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការការពារទប់ស្កាត់ការរីករាលដាលនសជំងឺកូវីដ-១៩ នៅតាមភូមិទាំង៧ នៃឃុំ និងគោលដៅត្រួតពិនិត្យការចេញចូលរបស់ប្រជាពលរដ្ឋក្នុងភូមិនីមួយៗ ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រីមេភូមិគ្រប់ភូមិ នៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា