ស្រុកកោះកុង: រដ្ឋបាលត្រពាំងរូងត្រពាំងរូង យោងតាមបញ្ជារបស់លោកស្រីមាឃុំ នៅថ្ងៃទី១៤ខែមីនាឆ្នាំ ២០២១ អោយលោក អន ផៃវង្សជំទប់ទី ១ លោក លាង សាម៉ាត ជំទប់ទី ២ និងក្រុមពិនិត្យសុខភាពឃុំរូមមាន គ្រូពេទ្យមណ្ឌលសុខភាពឃុំត្រពាំងរូង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោក ជ្រន ឌី មេភូមិដីទំនាប ចុះពិនិត្យ នឹងវាស់កំដៅ ប្រជាពលរដ្ឋដែលទើបមកពីភ្នំពេញ ចំនួន ២ នាក់ នឹង កំពត ១ នាក់ គឺ - ឈ្មោះ ហៃ សង្ហា ភេទប្រុសអាយុ(31)ឆ្នាំ កំដៅ 36,7c មកពីភ្នុំពេញ - ឈ្មោះ ធុល ប៊ិន ភេទប្រុស អាយុ 88 ឆ្នាំ កំដៅ 36,9c អ្នកទាំងពីរមកពីភ្នំពេញ - ចំពោះឈ្មោះ ឃួន ស្រីនីត កំដៅ36,8c ជាភរិយារបស់ឈ្មោះ ហៃ សង្ហា ក៏ត្រូវធ្វើចត្តាឡីស័ក ជាមួយក្រុមគ្រួសារ _ ឈ្មោះ រី រិតាវ៉ាន ភេទប្រុសអាយុ ១៤ ឆ្នាំជនជាតិ ខ្មែឥស្លាម(ចាម)មានកំដៅ36,7cមកពីខេត្តកំពត បច្ចុប្បន្កំពុងធ្វើចត្តាឡីស័ក នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
ប្រភព: សន សេង