លោកជំទាវ មិថុនា ភូថង អញ្ជើញចុះសួរសុខទុក្ខកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹក២៦៩ និងបុស្តិ៍នគរបាលការពារព្រំដែនទឹកឡាំដាំ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តមស្វាមី បានឆ្លៀតពេលវេលាថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ អញ្ជើញ៖
- ចុះសួរសុខទុក្ខកងម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
- បាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនវត្តសមុទ្ធារាម (ហៅ វត្តប៉ាក់ខ្លង)
- សួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនកម្លាំងនគរបាលជើងទឹកកំពុងល្បាតលើផ្ទៃសមុទ្រ ចំណុចមាត់ពាមប៉ាក់ខ្លង
- បាននាំយកបច្ច័យកសាង និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនវត្តសុវណ្ណបព័ត ហៅវត្តកោះកាពិ ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
- សាកសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូពេទ្យនៅប៉ុសិ៍សុខភាពកោះកាពិ និងកម្លាំងប្រជាការពារឃុំកោះកាពិ
- បានបន្តដំណើរអញ្ជើញសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅបុស្តិ៍នគរបាលការពារព្រំដែនទឹកឡាំដាំ ស្ថិតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង៕