នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវឧបត្ថម្ភជូនកងកម្លាំងការពារព្រំដែនទឹក នៃអង្គភាពប្រឆាំងបទល្មើសលើផ្ទៃសមុទ្រ ដែលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុក ឈរជើងនៅចំណុចមាត់ពាម ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ការពារការលួចឆ្លងដែនតាមសមុទ្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អំណោយទាំងនោះ រួមមាន អង្ករ ៥០គ.ក្រ ត្រីខ ០១កេសធំ មី ០២កេសធំ ទឹកក្រូច ០២កេស ទឹកបរិសុទ្ធវីតាល់ ១០កេស ម៉ាស់ ១០ប្រអប់ ជែលលាងដៃ ០៥ដប និងថវិកាក្នុងម្នាក់ចំនួន ៥០ ០០០រៀល។













