/ / /

លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារចុះយកកំដៅអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅរីសតហ្សាហ្គា

ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំកម្លាំងរួមមាន ប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម មន្ត្រីប៉ុស្តិ៍សុខភាពឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដានសុខភាព និងវាស់កំដៅ លើជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩ នាក់ ស្រី ០៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅរីសតហ្សាហ្គា ស្ថិតនៅភូមិអន្លង់វ៉ាក់ និងនៅថ្ងៃនេះដែរ បានធ្វើចត្តាឡីស័កមួយកន្លែងទៀត នៅផ្ទះលោក លី សុវណ្ណ 2 នាក់ប្តីប្រពន្ធ ស្ថិតនៅភូមិកោះអណ្តែត ទើបមកពីប្រទេសថៃកំពុងដាក់នៅ ដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ នៅរីសតកោះអណ្តែត ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ ឃើញថាពុំមានអ្វីគួរឲ្យកត់ សម្គាល់ឡើយ បន្ទាប់មក ក្រុមការងារឃុំបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃ និងអាកល់ជាប្រចាំ ហាមចេញចូលទៅណាមកណា ក្នុងរយ:ពេលកំពុងធ្វើចត្តាលីស័កនេះ ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋក្នុងភូមិទ័ពឃ្លៃ បានដឹកថ្មកាវ៉ែត និងដីខ្សាច់ជុសជុលផ្លូវខូច។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម