ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍១៥រោចខែផល្គុនឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក គិត ឆនប្រធាន ប៉ុស្តិ៍សុខភាពឃុំ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ បន្តចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋដែលមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីត១៩ក្នុងសហគមន៍ និងតាមដានពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលមានប្រជាពលរដ្ឋចំណូលស្រុកមកពីបណ្តារខេត្តផ្សេងៗដែលពុំមានករណីឆ្លងជំងឺកូវីត១៩ ក្នុងព្រឹត្តការណ៍ថ្ងៃ២០ កុម្ភៈ ចូលមកក្នុងមូលដ្ឋានឃុំ និងពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង