ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញមក ថ្វាយបង្គុំរូបសំណាកលោកតាហ្មឹក ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន និងបានប្រគេន ទេយ្យទាន និងបច្ច័យជូន លោកគ្រូ ធី អាំផុន ព្រះគ្រូសូត្រស្តាំវត្តប៉ាក់ខ្លង សម្រាប់ការកសាងវត្តសមុទ្ធារាម ( ហៅវត្តប៉ាក់ខ្លង ) ។