រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះធ្វេីចត្តាឡីស័ក​នៅតាមផ្ទះ​នៅភូមិកោះស្តេច

នាព្រឹកថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១​ តាមការចាត់តាំងរបស់​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ ទួន​ ឪទី​ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​ និងលោក​ ជា​ ប៊ុនធឿន​ អភិបាលរងស្រុក​ បានដឹកនាំក្រុមការងារចុះពិនិត្យជនជាតិចិនចំនួន​ ០៣​ នាក់​ ជនជាតិខ្មែរចំនួន​ ០៣​ នាក់​ ក្នុងករណីសង្ស័យពាក់ព័ន្ធក្នុងព្រឹត្តិការណ៍​ ២០កុម្ភៈ​ ដែលធ្វេីដំណេីរពីភ្នំពេញមកស្នាក់នៅផ្ទះសំណាក់ដួងចៃ​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ហេីយបន្តចុះពិនិត្យប្រជាពលរដ្ឋ​ និងវាស់កំដៅដល់ប្រជាពលរដ្ឋដែលប៉ះពាល់ប្រយោល​ក្នុងព្រឹត្តិការណ៍២០​ កុម្ភៈ​ ឆ្នាំ២០២១​ នៅតាមផ្ទះ​ ហេីយក្រុមការងារឱ្យដាក់គាត់ធ្វេីចត្តាឡីស័កនៅផ្ទះ​ រយៈពេល​ ១៤ថ្ងៃ​ ដោយនៅដាច់ដោយឡែកពីអ្នកដទៃ និងណែនាំឱ្យអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង