ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អាជ្ញារធរឃុំបានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្តិ៍សុខភាពឃុំ បន្តចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋដែលមកពីតំបន់រាជធានី/ខេត្តដែលមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងតាមដានពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលមានប្រជាពលរដ្ឋចំណូលស្រុកមកពីបណ្តារខេត្តផ្សេងៗ ដែលពុំមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ថ្ងៃ២០ កុម្ភៈ ចូលមកក្នុងមូលដ្ឋានឃុំ ប៉ុន្តែពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង