រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងស្នើសូមចាក់បំពេញអាចម៍ដីឯកជនចំពីរទីតាំង គឺស្ថិតនៅភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ និងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងស្នើសូមចាក់បំពេញអាចម៍ដីឯកជនចំពីរទីតាំង គឺស្ថិតនៅភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ និងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងនោះមានប្រជាពលរដ្ឋបានស្នើសូមចាក់អាចម៍ដីចំនួនពីរទីតាំង ដែលទីតាំងទី១ របស់ លោក ស វឿត មានទីតាំងស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងទីតាំងទី២ របស់ លោក លាង ហ៊ីម ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផល លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមដឹកនាំ បានសម្រេចទុកពេលអោយមន្ទីរជំនាញពិត្យមើលលើផែនទីទីតាំងឱ្យបានត្រឹមត្រូវ និងកំណត់តំបន់អោយបានច្បាស់លាស់ថា ជាតំបន់សហគមន៍ ឬតំបន់ការពាងចីរភាព រួចធ្វើរបាយការណ៍មកក្រុមការងារសម្រេចចុងក្រោយបន្តទៀត៕

អត្ថបទទាក់ទង