ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តាខេត្តដែលកំពុងតែកើតមាន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាលខេត្តព្រះសីហនុ ខេត្តព្រៃវែង និងប្រទេសថៃ និងវៀតណាមចូលមកក្នុងមូលដ្ឋាន។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងប្រទេសថៃ និងវៀតណាម ខាងលើចូល មកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង