រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជួបប្រជុំពិភាក្សា ជាមួយប្រជាពលរដ្ឋឈ្មោះ គុណ សៅរ៍

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជួបប្រជុំពិភាក្សា ជាមួយប្រជាពលរដ្ឋឈ្មោះ គុណ សៅរ៍

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញតពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រជុំពិភាក្សា ជាមួយលោកស្រី គុណ សៅរ៍ ពាក់ព័ន្ធនឹងសំណើសូមដោះស្រាយបញ្ហាដីធ្លី ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ និងស្នើសុំឱ្យលោកស្រី គុណ សៅរ៍ រង់ចាំការដោះស្រាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកស្រី គុណ សៅរ៍ ក៏បានយល់ព្រមមិនដឹកនាំក្រុមធ្វើការតវ៉ាទៀតឡើយ គឺយល់ព្រមរង់ចាំការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រោះលោកស្រីក៏ជាប្រជាពលរដ្ឋមួយរូបដែលយល់ដឹង និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ផងដែរ៕

អត្ថបទទាក់ទង