ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចបន្ទាន់ ផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំគណៈបញ្ជាការឯករដ្ឋបាលខេត្តព្រឹកថ្ងៃទី៩-មីនា-២០២១ និងដាក់វិធានបន្ថែម ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានឃុំក្នុងស្រុកមណ្ឌលសីមា ជូនលោក- លោកស្រីមេឃុំគ្រប់ឃុំ ។
ប្រជុំនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។