ថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១
ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ "ស្ដ្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩" មន្ទីរកិច្ចការនារីខេត្ត ដឹកនាំដោយលោកស្រីប្រធានមន្ទីរ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងអាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះផ្សព្វផ្សាយ ដល់បងប្អូនស្ដ្រីរស់នៅក្នុងសង្កាត់ស្ទឹងវែង នៅទីធ្លាវត្តព្រែកស្វាយ តាមរយៈផ្ទាំងរូបភាព អំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយណែនាំអោយ៖
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬជែលលាងដៃ
- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់
- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនដក្ដៅ ឬក្អក ផ្ដាសាយ ។ល។